|
|
ខ្សែប្រយុទ្ធ Lionel Messi និង Angel di Maria បានជួយក្រុមជម្រើសជាតិអាហ្សង់ទីនយកឈ្នះអ៊ីតាលីក្នុងកីឡដ្ឋាន Wembley លើកពាន Finalissima ដែលជាជំនួបប្រវត្តិសាស្រ្តឯកទ្វីបអឺរ៉ុបប៉ះជើងឯកទ្វីបអាមេរិកឡាទីន ។
ខ្សែប្រយុទ្ធ Martinez ជាអ្នករកគ្រាប់ដំបូងឲ្យអាហ្សង់ទីននាទី២៨ ក្រោយមានការបញ្ជូនពី Messi។ Di Maria បានបន្ថែមគ្រាប់ទីពីរនៅចុងម៉ោងវគ្គទីមួយ មុនពេលកីឡាករបម្រុង Paulo Dybala ជាអ្នករកបានគ្រាប់ទី៣ ដែលមានការបញ្ជូនពីមិត្តរួមក្រុម Messi ជាថ្មីនៅនាទី៩០+៤ ។គួរបញ្ជាក់ថាលទ្ធផល ៣-០ បានបន្សល់រហូតដល់ចប់ការប្រកួត ជួយអាហ្សង់ទីនឈ្នះពាន Finalissima ជាលើកទីពីរក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕
PREMIER LEAGUE WEST HAM VS NEWCASTLE ...
Raphinha កំពុងរីករាយជាមួយរដូវកាលដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីចូលរួមជាមួយ Barcelona ។ កីឡាករប្រេស៊ីលជិតបាត់បង់តំណែងរបស់គាត់កាលពីរដូវក្តៅមុន នៅពេលដែលក្លឹបបានពិចារណាលើការចុះហត្ថលេខាលើកីឡាករ Nico Williams ...
កិច្ចសន្យារបស់ Harry Kane ជាមួយ Bayern Munich ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយនៅអាយុ 31 ឆ្នាំ ប្រធានក្រុមអង់គ្លេសរូបនេះ ច្បាស់ជាមិនបានឆ្លងផុតចំណុចកំពូលរបស់គាត់ទេ ...