|
|
Louis van Gaal អតីតអ្នកចាត់ការទូទៅបិសាចក្រហម Manchester United ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុមជម្រើសជាតិហូឡង់បានផ្តាំទៅ Erik ten Hag ថាមិនគួរទៅចំណាយពេលដឹកនាំបិសាចក្រហមទេ ។
មូលហេតុដែល Van Gaal ផ្តាំទៅបែបនេះគឺដោយសារតែ សារព័ត៌មានជាច្រើនចុះផ្សាយថា លោកជាបេក្ខជនឈានមុនដែលនឹងទៅដឹកនាំក្លឹប Manchester United នៅរដូវកាលក្ដៅខាងមុខ ។ លោក Van Gaal បានបន្ថែមទៀតថា ៖ " Ten Hag ជាអ្នកចាត់ការដ៏មានទេព្យកោសល្យម្នាក់តែគួរអោយស្តាយដែល Manutd ក្លឹបផ្ដោតទៅលើការចំណេញលុយ អញ្ចឹងវាពិបាកសម្រាប់គ្រូដឹកនាំក្លឹបនេះក្នុងការសម្រេចចិត្តណាស់ " ។
ប្រភព ៖ Sky Sports
PREMIER LEAGUE WEST HAM VS NEWCASTLE ...
Raphinha កំពុងរីករាយជាមួយរដូវកាលដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីចូលរួមជាមួយ Barcelona ។ កីឡាករប្រេស៊ីលជិតបាត់បង់តំណែងរបស់គាត់កាលពីរដូវក្តៅមុន នៅពេលដែលក្លឹបបានពិចារណាលើការចុះហត្ថលេខាលើកីឡាករ Nico Williams ...
កិច្ចសន្យារបស់ Harry Kane ជាមួយ Bayern Munich ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយនៅអាយុ 31 ឆ្នាំ ប្រធានក្រុមអង់គ្លេសរូបនេះ ច្បាស់ជាមិនបានឆ្លងផុតចំណុចកំពូលរបស់គាត់ទេ ...