|
|
ខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំង Paul Pogba របស់ក្លឹបបិសាចក្រហម Manchester United បានប្រាប់សារព័ត៍មាន Le Figaro ថាគេមិនសប្បាយចិត្តឡើយបន្ទាប់ពីខកខានឈ្នះពានជាច្រើនឆ្នាំ ។
Pogba បានបន្ថែមទៀតថា ៖ "និយាយតាមត្រង់ទៅ ខ្ញុំមិនសប្បាយចិត្តឡើយក្នុងរយះពេល ៥ឆ្នាំចុងក្រោយនេះ ។ ឆ្នាំនេះក៏ដូចគ្នា យើងមិនបានឈ្នះពានណាមួយសោះម្តងហើយម្តងទៀត ។ មិនថាតែនៅ Manchester United ឬ ក៏ក្លឹបផ្សេងទេខ្ញុំចង់ឈ្នះពានបន្ថែមទៀត " ។
គួរបញ្ជាក់ថាបន្ទាប់ពីបិសាចក្រហម Manchester United បរាជ័យក្រោមថ្វីជើង At-Madrid ក្នុងវគ្គ១៦ក្រុម UEFA Champions League ធ្វើអោយ Manutd អស់ឱកាសប្រជែងពានក្នុងរយះពេល ៥ឆ្នាំចុងក្រោយនេះ ដែលជាកំណត់ត្រាមិនល្អទាល់តែសោះ ៕
ប្រភព ៖ Fabrizio Romano
PREMIER LEAGUE WEST HAM VS NEWCASTLE ...
Raphinha កំពុងរីករាយជាមួយរដូវកាលដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីចូលរួមជាមួយ Barcelona ។ កីឡាករប្រេស៊ីលជិតបាត់បង់តំណែងរបស់គាត់កាលពីរដូវក្តៅមុន នៅពេលដែលក្លឹបបានពិចារណាលើការចុះហត្ថលេខាលើកីឡាករ Nico Williams ...
កិច្ចសន្យារបស់ Harry Kane ជាមួយ Bayern Munich ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយនៅអាយុ 31 ឆ្នាំ ប្រធានក្រុមអង់គ្លេសរូបនេះ ច្បាស់ជាមិនបានឆ្លងផុតចំណុចកំពូលរបស់គាត់ទេ ...