|
|
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមចូលរួមប្រជែងជាមួយក្រុមហង្សក្រហម Liverpool នៅក្នុងការចុះហត្ថលេខាលើខ្សែបយុទ្ធឆ្នើមម្នាក់របស់ Real Madrid នៅរដូវក្តៅនេះ ។
តាមពិតទៅក្លឹប Man Utd បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបើកការដេញថ្លៃមួយ សម្រាប់ការនាំយកខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Marco Asensio មកកាន់ទឹកដី Old Trafford ។ គួរបញ្ជាក់ថាខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះ បានឈានចូលដល់ឆ្នាំចុក្រោយនៃកិច្ចសន្យាបច្ចុប្បន្ន នៅទឹកដី Bernabeu ចំពេលក្លឹប R.Madrid ត្រូវបានគេដឹង មានបំណងលក់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះចេញផងដែរ បន្ទាប់ពីបានបដិសេធមិនព្រមផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀតនោះឡើយ៕
ប្រភព ៖ Marca
PREMIER LEAGUE WEST HAM VS NEWCASTLE ...
Raphinha កំពុងរីករាយជាមួយរដូវកាលដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីចូលរួមជាមួយ Barcelona ។ កីឡាករប្រេស៊ីលជិតបាត់បង់តំណែងរបស់គាត់កាលពីរដូវក្តៅមុន នៅពេលដែលក្លឹបបានពិចារណាលើការចុះហត្ថលេខាលើកីឡាករ Nico Williams ...
កិច្ចសន្យារបស់ Harry Kane ជាមួយ Bayern Munich ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយនៅអាយុ 31 ឆ្នាំ ប្រធានក្រុមអង់គ្លេសរូបនេះ ច្បាស់ជាមិនបានឆ្លងផុតចំណុចកំពូលរបស់គាត់ទេ ...