|
|
Robert Lewandowski ខ្សែប្រយុទ្ធរបស់ក្លឹបយក្ស Bayern Munich បង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលដឹងថា Lionel Messi
មិនបានបោះឆ្នោតអោយខ្លួនក្នុងពានរង្វាន់ The Best FIFA សម្រាប់កីឡាករបុរសល្អបំផុតប្រចាំឆ្នាំ។
Lionel Messi ធ្លាប់លើកឡើងថា Lewandoski សមនឹងឈ្នះពាន Ballon d’Or ឆ្នាំ២០២០ ការថ្លែងនេះនៅពេលដែល Messi ឡើងទៅទទួលពាន Ballon d’Or ២០២១ ។ ប៉ុន្តែបើយើងក្រឡេកមកមើលបញ្ជីឈ្មោះបេក្ខជនដែលខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបោះអោយ គឺ Kylian Mbappe, Neymar និង Karim Benzema ។
Lewandowski បាននិយាយថា៖ “ខ្ញុំពិតជាមិនយល់ទាក់ទងនឹងរឿងនេះទេ ។ ខ្ញុំបានបោះឆ្នោតឱ្យ Messi ព្រោះខ្ញុំគិតថាគាត់សមនិងទទួលនៅអ្វីដែលគាត់បានធ្វើក្នុងឆ្នាំ២០២១ ។ Messi បានបោះឆ្នោតឱ្យខ្ញុំក្នុងពាន Ballon d’Or ហើយខ្ញុំមិនដឹងថាហេតុអ្វី គំនិតគាត់ត្រូវបានប្ដូរនៅពេលក្រោយ” ៕
ប្រភព: Marca
PREMIER LEAGUE WEST HAM VS NEWCASTLE ...
Raphinha កំពុងរីករាយជាមួយរដូវកាលដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីចូលរួមជាមួយ Barcelona ។ កីឡាករប្រេស៊ីលជិតបាត់បង់តំណែងរបស់គាត់កាលពីរដូវក្តៅមុន នៅពេលដែលក្លឹបបានពិចារណាលើការចុះហត្ថលេខាលើកីឡាករ Nico Williams ...
កិច្ចសន្យារបស់ Harry Kane ជាមួយ Bayern Munich ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយនៅអាយុ 31 ឆ្នាំ ប្រធានក្រុមអង់គ្លេសរូបនេះ ច្បាស់ជាមិនបានឆ្លងផុតចំណុចកំពូលរបស់គាត់ទេ ...