|
|
Dean Henderson ដែលជាអ្នកចាំទីរបស់ក្លឹបបិសាចក្រហម Manchester United ដែលទើបនិងផ្លាស់ទៅកាន់ក្លឹប Nottingham Forest នៅរដូវកាលឆ្នាំ២០២២/២៣ ក្នុងលក្ខខ័ណ្ឌខ្ចីជើងបានបង្ហើបថាក្លឹប Man Utd ក្បត់សន្យាមិនឲ្យតំណែងអ្នកចាំទីដៃទី១មកឲ្យគេ។
Henderson បាននិយាយថា៖ ខ្ញុំធ្លាប់និយាយជាមួយ Man Utd បន្ទាប់ប្រកួត Euro 2020 ដោយពេលនោះពួកសន្យានឹងឲ្យខ្ញុំជាតំណែងអ្នកចាំទីដៃទី១។ បន្ទាប់មកខ្ញុំក៏កើតកូវីដ បន្ទាប់ជាត្រលប់មកវិញមក អត់មាននរណាគេធ្វើតាមការសន្យាហ្នឹងទេ។ គួរបញ្ជាក់ថា Dean Henderson ផ្លាស់ទៅកាន់ក្លឹប Nottingham Forest ក្នុងលក្ខខ័ណ្ឌខ្ចីជើង ១ឆ្នាំប៉ុណ្ណោះសម្រាប់រដូវកាល ២០២២/២៣៕
ប្រភព ៖ Sky Sport
PREMIER LEAGUE WEST HAM VS NEWCASTLE ...
Raphinha កំពុងរីករាយជាមួយរដូវកាលដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីចូលរួមជាមួយ Barcelona ។ កីឡាករប្រេស៊ីលជិតបាត់បង់តំណែងរបស់គាត់កាលពីរដូវក្តៅមុន នៅពេលដែលក្លឹបបានពិចារណាលើការចុះហត្ថលេខាលើកីឡាករ Nico Williams ...
កិច្ចសន្យារបស់ Harry Kane ជាមួយ Bayern Munich ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយនៅអាយុ 31 ឆ្នាំ ប្រធានក្រុមអង់គ្លេសរូបនេះ ច្បាស់ជាមិនបានឆ្លងផុតចំណុចកំពូលរបស់គាត់ទេ ...