|
|
Sponsor ធំៗចំនួនជាច្រើនបានព្យួរកិច្ចសន្យាឧបត្ថម្ភដែលមានទំហំទឹកប្រាក់រាប់រយលានផោនជាមួយក្លឹបតោខៀវ Chelsea ក្រោយរដ្ឋាភិបាលប្រទេសអង់គ្លេសដាក់ទណ្ឌកម្មលើម្ចាស់ក្លឹបមហាសេដ្ឋីជនជាតិរុស្ស៊ីលោក Roman Abramovich ។
Sponsor ទាំងនោះមានដូចជាក្រុមហ៊ុនទូរគមនាគមន៍ Three (3) ព្យួរកិច្ចសន្យាឧបត្ថម្ភដែលមានទំហំទឹកប្រាក់ប្រមាណជា 120លានផោន ។ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡាករ NIKE កំពុងពិចារណាដើរចេញពីកុងត្រារយៈពេល១៥ឆ្នាំជាមួយ Chelsea ដូចគ្នាជាមួយនិងទឹកប្រាក់ប្រមាណជា 900លានផោនសម្រាប់រយះពេល 15ឆ្នាំ ។
ប្រសិនបើការបញ្ចប់កុងត្រាកើតឡើងមែននោះតោខៀវ Chelsea នឹងខាត 540លានផោន ក្នុងការដាក់ទណ្ឌកម្មលើលោក Abramovich ៕
ប្រភព : The Sun
PREMIER LEAGUE WEST HAM VS NEWCASTLE ...
Raphinha កំពុងរីករាយជាមួយរដូវកាលដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីចូលរួមជាមួយ Barcelona ។ កីឡាករប្រេស៊ីលជិតបាត់បង់តំណែងរបស់គាត់កាលពីរដូវក្តៅមុន នៅពេលដែលក្លឹបបានពិចារណាលើការចុះហត្ថលេខាលើកីឡាករ Nico Williams ...
កិច្ចសន្យារបស់ Harry Kane ជាមួយ Bayern Munich ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយនៅអាយុ 31 ឆ្នាំ ប្រធានក្រុមអង់គ្លេសរូបនេះ ច្បាស់ជាមិនបានឆ្លងផុតចំណុចកំពូលរបស់គាត់ទេ ...