|
|
ក្រុមអ្នកមានបុណ្យ Barcelona នៅតែមានបំណងចង់លក់ចេញកីឡាករក្នុងក្រុមចំនួន ៣ រូបបន្ថែមទៀត នៅមុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ត្រូវបិទបញ្ចប់ នៅក្នុងរយ:ពេល ២ ទៅ ៣ ថ្ងៃទៀត ។ Barcelona កំពុងសម្លឹងឃើញ ក្នុងការលក់ចេញខ្សែប្រយុទ្ធ Pierre-Emerick Aubameyang , Memphis Depay និងកីឡាករម្នាក់ទៀត ក្រៅពីតំណែងប្រយុទ្ធ ។
សម្រាប់ Aubameyang អាចនឹងត្រូវវិលត្រលប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ ព្រោះទាំង Chelsea និង Manchester United កំពុងបង្ហាញការចាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះ។
សម្រាប់ Depay ការផ្លាស់ប្តូរទៅកាន់ Juventus ហាក់មិនអាចទៅរួចឡើយ ក្រោយក្លិបអ៊ីតាលី សម្រេចចិត្តបញ្ចប់ចំណាប់អារម្មណ៍របស់ពួកគេ និងចុះហត្ថលេខាលើកីឡាករផ្សេងជំនួសវិញ ។ ក្រៅពីកីឡាករទាំងពីរខាងលើ ខ្សែការពារ Sergino Dest អាចជាកីឡាករម្នាក់ផ្សេងទៀត ដែល Barça ចង់លក់ចេញ ដោយសាររូបគេ មិនបានស្ថិតនៅក្នុងផែនការរបស់គ្រូបង្វឹក លោក Xavi នោះឡើយ ៕
PREMIER LEAGUE WEST HAM VS NEWCASTLE ...
Raphinha កំពុងរីករាយជាមួយរដូវកាលដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីចូលរួមជាមួយ Barcelona ។ កីឡាករប្រេស៊ីលជិតបាត់បង់តំណែងរបស់គាត់កាលពីរដូវក្តៅមុន នៅពេលដែលក្លឹបបានពិចារណាលើការចុះហត្ថលេខាលើកីឡាករ Nico Williams ...
កិច្ចសន្យារបស់ Harry Kane ជាមួយ Bayern Munich ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយនៅអាយុ 31 ឆ្នាំ ប្រធានក្រុមអង់គ្លេសរូបនេះ ច្បាស់ជាមិនបានឆ្លងផុតចំណុចកំពូលរបស់គាត់ទេ ...