|
|
Mikel Arteta អ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ Arsenal បានបង្ហើបប្រាប់ពីគម្រោងក្នុងការនាំយកកីឡាករចំណូលថ្មីនារដូវក្តៅខាងមុខ ។
Arteta បាននិយាយថា ៖ " វាជាពេលវេលាដ៏សមគួរក្នុងការពង្រឹងសមត្ថភាពឡើងវិញ ។ យើងនិងមានខ្សែប្រយុទ្ធចំណូលថ្មី មកចូលរួមនារដូវក្តៅខាងមុខ ខ្ញុំហ៊ានអះអាង ។ គោលដៅរបស់យើងទីមួយគឺ រកគ្រាប់បាល់បន្ថែម ។ មិនថាក្រុមធំៗដែលជោគជ័យខ្លាំងសុទ្ធតែត្រូវការគ្រាប់បាល់ " ។
គួរបញ្ជាក់ថា Arsenal ក្រោមការដឹកនាំរបស់ Arteta នារដូវកាលនេះហាក់មានភាពល្អប្រសើរដោយកំពុងឈរលេខ ៦ ក្នុងតារាង Premier League មាន ៤៥ ពិន្ទុនៅក្នុងដៃ ស្មើរជាមួយ West Ham និង Manchester United ខណៈ Arsenal នៅសល់ ៣ ប្រកួតក្នុងដៃ ៕
ប្រភព : Fabrizio Romano
PREMIER LEAGUE WEST HAM VS NEWCASTLE ...
Raphinha កំពុងរីករាយជាមួយរដូវកាលដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីចូលរួមជាមួយ Barcelona ។ កីឡាករប្រេស៊ីលជិតបាត់បង់តំណែងរបស់គាត់កាលពីរដូវក្តៅមុន នៅពេលដែលក្លឹបបានពិចារណាលើការចុះហត្ថលេខាលើកីឡាករ Nico Williams ...
កិច្ចសន្យារបស់ Harry Kane ជាមួយ Bayern Munich ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយនៅអាយុ 31 ឆ្នាំ ប្រធានក្រុមអង់គ្លេសរូបនេះ ច្បាស់ជាមិនបានឆ្លងផុតចំណុចកំពូលរបស់គាត់ទេ ...