|
|
ក្របខណ្ឌ UEFA បានចេញលិខិតកោះហៅក្រុម Real Madrid , Barcelona និង Juventus ឱ្យចូលលេងពានរង្វាន់ UEFA Champions League វិញហើយ
UEFA បានផ្ញើលិខិតទៅក្រុមទាំងអស់ដែលត្រូវចូលលេងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ ដោយក្នុងនោះក្រុម Real Madrid , Barcelona និង Juventus ក៏ទទួលបានផងដែរ។ នេះមានន័យថា ពួកគេមិនត្រូវរងពិន័យអ្វីពីក្របខណ្ឌកំពូលរបស់អឺរ៉ុបមួយនេះទេ។
រំលឹកថាក្លឹបទាំង៣ខាងលើគឺជាអ្នកផ្ដើមគំនិតបង្កើតពានរង្វាន់ European Super League ឡើង ដោយមានក្លឹបដល់១២បានចូលរួម។ តែក្រោយពីមានសម្ពាធពីខាង UEFA និង FIFA មក ពានរង្វាន់មួយនោះត្រូវបានរំសាយចោលវិញ តែក្លឹបទាំង៣នៅតែរំលឹកពីពាននេះជានិច្ច។ រហូតមានការប្ដឹងគ្នា ហើយថែមទាំង UEFA ព្រមានក្លឹបទាំង៣ខាងលើ មិនឱ្យពាន UCL ថែមទៀត បើនៅតែបន្ដរំលឹក
តែចុងក្រោយនេះ ស្រាប់តែខាង UEFA បានផ្ញើលិខិតហៅក្លឹប Real Madrid , Barcelona និង Juventus ឱ្យចូលលេងពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយដែរហើយ។ នេះសបញ្ជាក់ឱ្យឃើញថាពួកគេបានបញ្ចប់បញ្ហារូចរាល់ទៅហើយ៕
PREMIER LEAGUE WEST HAM VS NEWCASTLE ...
Raphinha កំពុងរីករាយជាមួយរដូវកាលដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីចូលរួមជាមួយ Barcelona ។ កីឡាករប្រេស៊ីលជិតបាត់បង់តំណែងរបស់គាត់កាលពីរដូវក្តៅមុន នៅពេលដែលក្លឹបបានពិចារណាលើការចុះហត្ថលេខាលើកីឡាករ Nico Williams ...
កិច្ចសន្យារបស់ Harry Kane ជាមួយ Bayern Munich ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយនៅអាយុ 31 ឆ្នាំ ប្រធានក្រុមអង់គ្លេសរូបនេះ ច្បាស់ជាមិនបានឆ្លងផុតចំណុចកំពូលរបស់គាត់ទេ ...