|
|
លោក Gareth Southgate អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស ត្រូវបានលោកស្រី Debbie Hewitt ប្រធានសហព័ន្ធបាល់ទាត់របស់អង់គ្លេស (FA) គាំទ្រពេញទំហឹងក្នុងការដឹកនាំក្រុម ទោះលោកដឹកនាំអង់គ្លេសមិនទទួលបានលទ្ធផលល្អក្នុងការប្រកួត Nations League កន្លងទៅនេះក៏ដោយ។
លោកស្រី Debbie បានលើកឡើងទៀតថា៖ "លោក Southgate ថាគេមនុស្សច្បាស់លាស់នៅលើទីលាន លោកនេះហើយជាអ្នកចាត់ការដឹកនាំឲ្យអង់គ្លេសជោគជ័យបំផុតក្នុងរយៈពេល ៥៥ឆ្នាំចុងក្រោយនេះ។ លោកនេះជាផ្លាស់ប្ដូរទំនៀមទម្លាប់ក្នុងក្រុមជម្រើសជាតិអង់គ្លេសឲ្យកាន់តែប្រសើរ" ។ គួរបញ្ជាក់ថានៅក្នុង៤ប្រកួត នៃការប្រកួត Nations League ក្នុងខែមិថុនា ឆ្នាំ២០២២នេះ អង់គ្លេសមិនទាន់រកបានលទ្ធផលឈ្នះ១ដងនៅឡើយទេ ដោយចាញ់២ដងនឹងក្រុមហុងគ្រី និងស្មើ២ដងក្រុមអាល្លឺម៉ង់ និងអ៊ីតាលី៕
ប្រភព ៖ BBC Sport
PREMIER LEAGUE WEST HAM VS NEWCASTLE ...
Raphinha កំពុងរីករាយជាមួយរដូវកាលដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីចូលរួមជាមួយ Barcelona ។ កីឡាករប្រេស៊ីលជិតបាត់បង់តំណែងរបស់គាត់កាលពីរដូវក្តៅមុន នៅពេលដែលក្លឹបបានពិចារណាលើការចុះហត្ថលេខាលើកីឡាករ Nico Williams ...
កិច្ចសន្យារបស់ Harry Kane ជាមួយ Bayern Munich ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយនៅអាយុ 31 ឆ្នាំ ប្រធានក្រុមអង់គ្លេសរូបនេះ ច្បាស់ជាមិនបានឆ្លងផុតចំណុចកំពូលរបស់គាត់ទេ ...